
ពិធីបើកការដ្ឋានជួសជុលផ្លូវជនបទប្រវែង ២៤,២០០ម៉ែត្រ
ក្នុងខេត្ត ឧត្តរមានជ័យ
កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០០៩ នៅ ភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ មានរៀបចំពិធីបើក ការដ្ឋានជួសជុលផ្លូវជនបទប្រវែង ២៤,២០០ម៉ែត្រ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្ត ឧត្តរមានជ័យ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពីធី នេះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី មន្ត្រីរាជការប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើនរូបទៀត។

តាមរបាយការណ៍របស់លោក គង់ ភឿង
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់ថា ៖
ផ្លូវលំក្រាលគ្រួសក្រហមចំនួនបីខ្សែ មានប្រវែងសរុបចំនួន ២៤,២០០ម៉ែត្រ
ក្នុងនោះមានខ្សែទី១ មានប្រវែង ៧០០០ម៉ែត្រ ទទឹង៤ម៉ែត្រ
ស្ថិតនៅក្នុងភូមិគោករំដួលសង្កាត់ សំរោង ក្រុង សំរោង ខ្សែទី២ មានប្រវែង
៦២០០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិឈូក និងភូមិស្រម៉រ ឃុំចុងកាល់
ស្រុកចុងកាល់ និងខ្សែទី៣មានប្រវែង១១០០០ម៉ែត្រ ទទឹង៤ម៉ែត្រ
ស្ថិតនៅក្នុងភូមិទទឹងថ្ងៃភូមិប្រាសាទល្បើកនិងភូមិតាម៉ាណស្រុក បន្ទាយអំពិល ។
ឯកឧត្តម ប៉ិច សុខិន បានមានប្រសាសន៍ថា៖
គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ គឺជាគោល
នយោបាយអាទិភាពមួយដែលត្រូវតែពុះពារអនុវត្តឲ្យបាន មានប្រសិទ្ធិភាពខ្ពស់ ។
ជាក់ស្តែងក្រោមការ ដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ
ហ៊ុន សែន
បានចាត់ទុកការកសាងផ្លូវគមនាគមន៍ជាពិសេសផ្លូវជនបទ
ជាសកម្មភាពដែលត្រូវយកចិត្តទុកដាក់ជា ចម្បង ។ ការអភិវឌ្ឍន៍
រីកចំរើនផ្នែកខាងគមនាគមន៍ គឺជាការជំរុញអោយ មានការរីកចំរើនដល់ សេដ្ឋកិច្ចគ្រួសារ
និងសេដ្ឋកិច្ចប្រទេស ជាតិដែលជាកត្តាចម្បង ក្នុងការកាត់បន្ថយភាពក្រីក្រ
របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ។
នៅក្នុងឱកាសនោះ ឯកឧត្តមក៍បានពាំនាំនូវ
អំណោយមួយចំនួនរួមមាន សិស្សានុសិស្ស១០០នាក់ ម្នាក់ទទួលបានសៀវភៅ១ ប៊ិច១
ថវិកា២០០០រៀល លោកគ្រួអ្នកគ្រួ១០នាក់ ក្នុងម្នាក់ថវិកា ១៥ ០០០រៀល ប្រជាពលរដ្ឋ
៣០០នាក់ ក្នុងម្នាក់ទទួលបានសារុង ១ និងយាយជីតាជី ២០នាក់ ម្នាក់ៗទទួលបានថវិកា
១៥០០០រៀល ៕