ពិ​​ធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា និងតែងតាំងគណៈអភិបាល
ក្រុង សំរោង ខេត្តឧត្តរមានជ័យ

        កាលពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០០៩ ស្ថិត នៅសាលាក្រុងសំរោង មានរៀបចំពិធីប្រកាស ចូលកាន់តំណែង ក្រុមប្រឹក្សា និង តែងតាំង គណៈអភិបាលក្រុង សំរោង ក្នុងអាណត្តិទី១ ក្រោមអធិបតីភាព ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្ត ឧត្តរមានជ័យ និងជា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នៅ សំ សមាជិករដ្ឋ សភា និង ជាតំណាងរាស្ត្រខេត្ត ឧត្តមរមានជ័យ  ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ជំវិញខេត្ត ជាច្រើនរូបទៀត ។
    លោក ហាំង ម៉េង នាយរងខុទ្ទការល័យសាលាខេត្ត ឧត្តរមានជ័យ បានអានអនុក្រឹត្យ​លេខ ៨១៥អន ក្រតត ស្តីពីការទទួល ស្គាល់សមា ជិកសមាជិកា ក្រុមប្រឹក្សាក្រុងសំរោង ចំនួន ១៥រូប មាន ៖ លោក ស្វាយ ហ៊ឺ  ជាប្រធានក្រុមប្រឹក្សាក្រុង សំរោង និងសមា ជិកចំនួន១៤ រួបទៀត​មាន៖    លោក សុខ ឆាម,លោក ណាក តន់ណាល់ ,លោក ស្រី និម រើន  ,លោក អ៊ឹម អន   ,លោក អួន រ៉ាល់    , លោក តោ ប៊ុម ,លោកស្រី   មាស ភិរុណ   ,លោក អ៊ាន លាង   ,លោក ឡាច សារី ,លោក ឈុន ប៊ន ,លោក  កោន សូភឹម ,លោក ពេញ  គៀន, លោក សំ វិរៈ   និងលោក អ៊ឹង ទូច   ។      អនុក្រឹត្យលេខ ៧២៦ អនក្រតត សម្រេច តែងតាំងលោក ថុន ណុល ជាប្រធានគណៈអភិបាល ក្រុង និងប្រកាស លេខ ១៩១៦ ប្រក តែងតាំងមន្ត្រី ០៤រូប ជាអភិបាលរង ក្រុង មាន ៖ លោក នៅសំ តារារិទ្ធ , លោក តោ ស្បើយ , លោកស្រី ណាក កមល និង លោក ហ៊ុន ភ័ពវាសនា ។
    បន្ទាប់ពីលោក     ស្វាយ ហ៊ឺ     ប្រធានក្រុមប្រឹក្សា  ក្រុង    សំរោង មានមតិប្តេជ្ញាចិត្តរួចមក ឯកឧត្តម
ប៉ិច សុខិន​  បានមានប្រសាសន៍ ថា ៖      មកទល់ពេលនេះស្ថាប័ណនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិត្រូវបានបង្កើត ឡើងតាមគោលការណ៍នៃ លទ្ធិប្រជាធិប តេយ្យ និងនីតិរដ្ឋ ដែលនេះជាការបង្ហាញ ច្បាស់ពីការប្តេជ្ញាចិត្ត យ៉ាង

មុតមាំរបស់ រាជរដ្ឋាភិបាលកម្ពុជា   ក្នុងការលើកកម្ពស់ អភិបាល កិច្ចល្អ និងការអភិវឌ្ឍន៍ប្រទេសជាតិតាមគោការ នៃការអភិវឌ្ឍន៍តាម បែបប្រជាធិបតេយ្យ ។ ការអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យមិន ត្រឹមតែធ្វើឡើងនៅថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែគោលការណ៍ នេះបាន នឹងកំពុងពង្រីកនៅថ្នាក់ក្រោមជាតិថែមទៀត ៕