សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ
អាគាររដ្ឋបាលថ្មី សាលាខេត្ត ឧត្តរមានជ័យ

       នៅថ្ងៃទី២០ ខែ មករា ឆ្នាំ ២០០៩ ក្នុងបរិវេណសាសាខេត្ត ឧត្តរមានជ័យមានប្រារព្ធពីធី សម្ពោធដាក់ឲ្យប្រើប្រាស់ នូវអាគាររដ្ឋបាល​ថ្មីសាលាខេត្ត ឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលនេះជាពីធីដែលមានន័យជាប្រវត្តិសាស្រ្តមួយ សំរាប់ប្រជាពលរដ្ឋ ខេត្ត ឧត្តរមានជ័យ ។
   ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្ត និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានអានរបាយ ការណ៍អំពីប្រវត្តិនៃដំណើរការសាងសង់អាគាររដ្ឋថ្មីនេះព្រមទាំងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ទូទាំងខេត្ត​ ក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ក្នុងខេត្ត ដើម្បីប្រែក្លាយខេត្តដែលដាច់ស្រយាលមួយឲ្យរីកចំរើនឡើយ ស្របទៅតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ ដែល រាជារដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចុះដើម្បីអភិវឌ្ឍន៍ប្រទេស និងកាត់បន្ថយភាពក្រីក្រ  ។
   បន្ទាប់មកសម្តេចតេជោ ក៏អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបាន មកចូលរូមជាង ប្រាំបីពាន់នាក់ ។ ក្នុងកិច្ច សំណេះសំណាលនោះដែរ សម្តេច ក៍បានផ្តល់ជាអនុសាសន៍យ៉ាងច្រើនក្នុងការដឹកនាំហើយ សមេ្តចក៏បានបង្ហាញនូវ សេចក្តីអបអរចំពោះដំណើរការអភិវឌ្ឍន៍ យ៉ាងច្រើននៅក្នុងខេត្ត មានដូចជាផ្លូវថ្នល់ និង សំណង់អាគាររដ្ឋបាល ដែលវាបង្ករនូវភាពងាយ ស្រួលក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិយើង ជាមួយគ្នានោះដែរសម្តេច ក៏បង្ហាញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋភិបាល​ ក៏ដូចពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលតែង តែនៅយ៉ាងជិតស្និតជាមួយនិងប្រជាពលរដ្ឋកម្ពុជា ។ ក្នុងឳកាសនោះដែរ​សម្តេច ក៏បានប្រកាសដាក់អោយប្រើប្រាស់ជា ផ្លូវការនូវ ប្រពន្ធបច្ចេកវិជ្ជាថ្មីមួយ គឺប្រព័ន្ធវីដេអូខន់ហ្វឺរិន
(Video Conference) នូវទូទាំងប្រទេសចាប់ ពីថ្ងៃ នោះផងដែរ ដែលប្រព័ន្ធនេះត្រូវបានតំឡើង រួចរាល់ក្នុង  រាជធានី  ខេត្ត ក្រុង ទូទាំងប្រទេស   ។     ដើម្បីជាចំណងដៃសំរាប់ខេត្ត ឧត្តរមានជ័យ ជាការឆ្លើយតបនិងសំនូមពរប្រជាពលរដ្ឋនោះ​ សម្តេចក៏បានប្រទាននូវ ផ្លូវក្រាលគ្រួសក្រហមមួយ ខ្សែ មានប្រវែង២៥គីឡូ ម៉ែត្រ ពីទន្លេស ទៅភូមិបុស្សធំ ក្នុងឃុំគោកមន​ ស្រុកបន្ទាយអំពិល, អាគារសិក្សា១ខ្នងពីរជាន់ ស្មើ១២ បន្ទប់សំរាប់វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ , ១ខ្នង ស្មើ៦បន្ទប់ សំរាប់សាលាបឋមសិក្សា ហ៊ុន សែន ឆ្អើប និង ១ខ្នងទៀតស្មើ៦បន្ទប់ នៅបឋមសិក្សា ហ៊ុន សែន ឈូកមាស ហើយជាពិសេសមួយទៀតនោះសម្តេចបានមាន ប្រសាសន៍ឲ្យដំឡើងស្ថានីយ៏ទូរទស្សន៍ជាតិ(ទទក) នៅខេត្ត ឧត្តរមានជ័យ នាពេលឆាប់នេះដែរ ។
   គួរកត់សំគាល់ផងដែរថានៅខេត្ត ឧត្តរមានជ័យ មានអាគារសិក្សាដែលផ្លល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន កើនឡើងដល់ចំនួន ៤១ខ្នង ហើយស្មើនឹង ២២៨បន្ទប់ ។