
ពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ និងឥណទានកាបូនព្រៃឈើ ខេត្ត ឧត្តរមានជ័យ
រវាងរដ្ឋបាលព្រៃឈើសៀមរាប និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ
នៅ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០០៩ ស្ថិតនៅសាលប្រជុំសាលា ខេត្ត ឧត្តរមានជ័យ មានរៀបចំ
ប្រារព្ធពិធីចុះកិច្ចព្រមព្រៀង ព្រៃសហគមន៍និងឥទាណកាបូនព្រៃឈើខេត្តឧត្តរមានជ័យ
រវាងរដ្ឋបាលព្រៃឈើសៀមរាបនិងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃ ឈើ
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម
ជា សំអាង
ទីប្រឹក្សារដ្ឋាភិបាល និងជាអនុប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម
លួន អាន
អភិបាលរងខេត្ត ឧត្តរមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី មន្រ្តីរាជការ និង ប្រជាពលរដ្ឋទាំង៩សហគមន៍ក្នុង ខេត្ត ឧត្តរមានជ័យ ។
ពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍និង
ឥណទានការបូនព្រៃឈើដែលប្រារព្វនៅពេលនេះមានអត្ថន័យដ៍ជ្រាលជ្រៅសំរាប់ចលនា
បំផុសស្មារតីប្រជាពលរដ្ឋមន្រ្តីរាជការសិស្សានុសិស្ស និងកងកំលាំងប្រដាប់អាវុធទាំងអស់
អោយចេះស្រឡាញ់ព្រៃឈើចូលរួមដាំដុះ
និងការការពារព្រៃឈើកុំអោយមានការបាត់បង់បន្តទៀត។ក្នុងពិធីនេះក៍ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋពី
សំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៍ខ្ពង់ខ្ពសប្រកបដោយគតិបណ្ឌិត
របស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
ក្នុងការ
ផ្តល់ជូនប្រជារដ្ឋនូវសិទ្ធិផ្លូវច្បាប់ក្នុងការគ្រប់គ្រង
អភិវឌ្ឍន៍និងការប្រើប្រាសធនធានព្រៃសហគមន៍ប្រកបដោយចិរភាព។
បន្ទាប់ពីឯកឧត្តម
លួន អាន
បានមានមតិស្វាគមន៍រួចមកឯកឧត្តម
ជា សំអាង
បានមានប្រសាសន៍ថា ៖ រាជដ្ឋាភិបាលបាន យកចិត្តទុកដាក់
ក្នុងការកែទំរងវិស័យព្រៃឈើហើយបានចាត់ទុកការអភិរក្ស និងការគ្រប់គ្រងធនធានព្រៃឈើដោយធានាអោយបាន នូវស្ថេរភាពនៃប្រព័ន្ធអេកូឡូស៊ីសង្គម និងសេដ្ឋកិច្ច
ដែលជាសសរគ្រឹះមួយដ៍រឹងមាំសំរាប់សុខមាលភាពជាសាធារណ: ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនិង ចូលរួមក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕