
ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញសួរសុខទុក្ខ
ប្រជាជនក្នុង សហគមន៍ គោកមនមានជ័យរស្មីកសិករ
នៅ ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ ២០០៩
ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្ត ឧត្តរមានជ័យ អភិបាលរងខេត្ត ព្រមទាំង
ប្រតិភូក្រសួងកសិកម្ម ជាច្រើនរូប បានអញ្ជើញពិនិត្យ ស្រូវរដូវប្រាំង
និងសួរសុខទុក្ខ បងប្អូនប្រជាកសិករ ចំនួន២០៥គ្រួសារ
នៃសហគមន៍គោកមនមានជ័យរស្មីកសិករ នៅភូមិកញ្ចៀប ឃុំ គោកមន ស្រុក បន្ទាយអំពិល ខេត្ត
ឧត្តរមានជ័យ ។
ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន
បានមានប្រសាសន៍សំណេះសំណាល និងកោតសសើរចំពោះបងប្អូនប្រជាជនដែលចេះ
ចងក្រង គ្នាជាសហគមន៍ហើយបានធ្វើស្រូវប្រាំងបានចំនួន ២០ហិកតា
នេះជាការព្យាយាមក្នុងផ្លូវត្រូវមួយ ។ ឯកឧត្តម មានប្រសាសន៍ថា និង
ជួយលើផ្នែកបច្ចេកទេសកសិកម្មផ្សេងៗ ដល់សហគមន៍ អភិវឌ្ឍន៍កសិកម្មមួយនេះ
ដើម្បីឲ្យមានដំណើរការកាន់តែល្អទៅមុខទៀត ។

ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន និង
ឯកឧត្តម ប៉ិច សុខិន បានអញ្ជើញកាត់ក្សែបូ បើកឲ្យប្រើប្រាស់ ឃ្លាំងស្រូវសហគមន៍
គោកមន មានជ័យរស្មីកសិករ ( អក្សរកាត់ សគមរក ) ផងដែរ ។
គួរកត់សំគាល់ផងដែរថា
សហគមន៍គោកមនមានជ័យរស្មីកសិករនេះបានចាប់បដិសន្ធិឡើងក្នុងឆ្នាំ ២០០៧
ក្រោមការជួយជ្រុំ ជ្រែងពីអង្កការ CIDO ។
ក្នុងដើម ឆ្នាំ ២០០៩ ប្រជាជន១១គ្រួសារ
ក្នុងសហគមន៍នេះបានចាប់ផ្តើមធ្វើស្រូវប្រាំងបាន ២០ហិកតា
ព្រមទាំងបានប្រើទុនសហគមន៍ ប្រមូលទិញស្រូវ ដាក់ក្នុងឃ្លាំងសហគមន៍ បានចំនួន
១១៣តោន រួចហើយដែរ ។