
ឯឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ចុះសួរសុខទុក្ខកងទ័ពនៅប្រាសាទតាមន្ត
កាលពីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០០៩ ឯកឧត្តមបណ្ឌិត
ម៉ុក ម៉ារ៉េត
រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងលោកជំទាវ បានដឹកនាំ គណៈ
ប្រតិភូក្រសួងបរិស្ថាន ចុះសំណេះសំណាល និងសាកសួរសុខទុក្ឌ ដល់ នាយ នាយរង និងពលទាហាន
របស់កងពលតូចថ្មើ ជើងលេខ ៤២ ឈរជើងនៅចំណុច ប្រាសាទតាមន្ត ខេត្ត ឧត្តរមានជ័យ ។
តាមរបាយការណ៍ របស់លោក ឧត្តមសេនីយ៍ត្រី
ប៉ែន វូយ
មេបញ្ជាការកងពលតូចថ្មើជើងលេខ៤២ បានបញ្ជាក់ថា ៖ កង ពលតូចថ្មើជើងលេខ៤២
មានវរៈសេនាតូចចំណុះចំនួន៤ដែល មានទីតាំងឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-សៀម
ក្នុងខេត្ត ឧត្តរ មានជ័យ ចាប់ពីចំ ណុច តាទុំ ខេត្ត ឧត្តរមានជ័យ
រហូតដល់ព្រំប្រទល់ខេត្ត បន្ទាយមានជ័យ ដែលមានភូមិសាស្ត្រ ប្រកបដោយព្រៃ ក្រាស
និងជួរភ្នំ ដែល ជាហេតុ បណ្តាលឲ្យមានការលំបាកក្នុងការបោះទីតាំង ឈរជើង
និងការចល័តទ័ពផងដែរ តែទោះជាយ៉ាងណា ក៏កងកំលាំងរបស់យើង នៅតែមានការ ប្តេជ្ញាចិត្តខ្ពស់
ក្នុងការការពារ បូរណភាពដែនដីជានិច្ច ។
ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត
បានមានប្រសាសន៍កោតសរសើរ ចំពោះវីរៈភាពដ៏អង់អាចក្លាហាន របស់កងកំលាំងប្រដាប់អាវុធ
របស់យើង ដែលបានឈរជើងយ៉ាងរឹងមាំ ការពារតាមខ្សែបន្ទាត់ព្រំដែនមិនឲ្យប្រទេស សៀម
រំលោភអធិបតេយ្យភាពបានឡើយ ។
ឯកឧត្តមក៏បានពាំនាំនូវ
បណ្តាំសាកសួរសុខទុក របស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាល សម្តេចតែងតែ យកចិត្តទុកដាក់
គ្រប់ពេលវេលាចំពោះសុខទុក្ខរបស់បងប្អូន ជាពិសេស គឺកងកំលាំងគ្រប់ កង
ឯកភាពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បាន
នាំយកអំណោយមួយចំនួន រួមមាន ត្រីងៀត ៣៣០គ.ក ត្រីខ ១១៥០កំប៉ុង ឆៃប៉ូវ ១៥០០គ.ក ទឹកត្រី
៧៣០ដប ទឹកស៊ីអ៊ីវ ៧៣០ដប ប្រហុក ៣៤០គ.ក ត្រឡាច ៧០០ផ្លែ ល្ពៅ៧០០ផ្លែ ទឹកក្រូច
៣១០០កំប៉ុង ទឹក ដោះគោ៧០០កំប៉ុង ទឹកបរិសុទ្ធ ៦២០០ដប ថ្នាំពេទ្យ ៣០០០បន្ទះ
ទាំងអស់នេះសំរាប់៥អង្គភាព និងរួមទាំងថវិកាមួយចំនួនទៀតដូច ជា បញ្ជាការ ភូមិភាគ ៤
ថវិកា បួនលានរៀល កងពល៤២ ថវិកា ៧,៥លានរៀល សឹករងខេត្ត ៤,៥លានរៀល និងកងការពារព្រំដែន
លេខ៤០២ ថវិការ ៤លានរៀល និងប្រជាជនមកចូលរួមចំនួន៣៧០នាក់
ក្នុងម្នាក់ទទួលបានឃីត១កញ្ចប់ និងកងកំលាំងកងពលតូច ៤២ ចំនួន ៤០០នាក់
ក្នុងម្នាក់ទទួលបានថវិការ ១ម៉ឺនរៀលផងដែរ ៕