
ពិធីបើកវគ្គបំប៉នមន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលជំនាន់ទី ៣
នៅស្នងការដ្ឋាននគរបាលខេត្ត ឧត្តរមានជ័យ មានរៀបចំពីធី
បើកវត្គបំប៉នដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជំនាន់ទី៣ ពិធីនេះប្រ
ព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ព្រំ ស៊ូ អភិបាលរងខេត្ត
លោក ឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ
ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់នាយ នាយរង
និងពលនគរបាលជាសិក្ខាកាមជាច្រើនរូបទៀត ។
ពិធីបើកវត្គនេះបានប្រព្រឹត្តិទៅកាលពី
ថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ ២០០៩ គឺក្នុងគោលបំណងបំប៉ន បណ្តុះបណ្តាល
ដល់មន្ត្រីនគរ- បាលជាតិ និងដើម្បីបង្កើនចំណេះដឹង
និងបទពិសោធន៍ ឈានទៅរកការកំណត់ទិសដៅវិធានការសំរាប់ការអនុវត្តបន្តទៀត
ឲ្យស្រប ទៅតាម គោលនយោបាយយុទ្ធសាស្ត្រចតុកោណជំហាន២ របស់រាជរដ្ឋាភិបាលអាណត្តិទី ៤
។

លោក ឧត្តមសេនីយ៍ត្រី ម៉ែន លី
បានមានមតិស្វាគមន៍ លើកឡើងថា ៖ថ្ងៃនេះស្នងការនគរបាលខេត្តឧត្តរមានជ័យ មានកិត្តិយស
ក្រៃលែង ដោយបានការអនុញ្ញាតិពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាល
និង ឧត្តមសេនីយ៍ឯក ម៉ា ឈឿន ប្រធាន បណ្ឌិតសភានគរបាលជាតិ
និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និង វិក្រិតការបានអនុញ្ញាតិឲ្យ
ស្នងការនគរបាលខេត្តរៀបចំ បើកវគ្គបំប៉នមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនេះឡើង ។
លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍បន្តថា៖ ដើម្បីសម្រេចបាននូវគោល
បំណងខាងលើនេះ
ស្នងការនគរបាលខេត្តមានតួនាទីយ៉ាងសំខាន់ធ្វើសេនាធិការជូនថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ
និងនាយក ដ្ឋានបណ្តុះបណ្តាលវិក្រិតការ
លើការបណ្តុះបណ្តាលកងកំលាំងនគរបាលឲ្យទទួលបានគុណភាពល្អប្រសើរ ។
ឯកឧត្តម ព្រំ ស៊ូ
បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់
ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ក្នុងវគ្គបំប៉នដល់មន្ត្រី
នគរបាលយើងថ្ងៃនេះ ក្នុងនោះដែរ ឯកឧត្តម ក៏បានសំណូមពរដល់
គ្រូឧទ្ទេសនាមគ្រប់មុខជំនាញ ត្រូវយកចិត្តទុកដាក់ឲ្យអស់ពីសម-
ត្តភាព និងយកបទពិសោធន៍ ល្អមកឆ្លុះបញ្ចាំងបន្ថែមទៀតដើម្បីជាពន្លឺ
និងជាត្រីវិស័យសំរាប់បំពេញភារកិច្ច ជាក់ស្តែងនៅតាមបណ្តា អង្គភាពរបស់ខ្លូន
។