ពិធីប្រកាសចូលកានតំណែង ក្រុមប្រឹក្សា និងតែងតាំងគណៈអភិបាលខេត្ត
ឧត្តរមានជ័យ អាណត្តិទីមួយ

  ​     នៅសាលាខេត្ត ឧត្តរមានជ័យ    មានរៀបចំពិធី   ប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា   និងតែងតាំង     គណៈអភិបាលខេត្ត  ឧត្តរមានជ័យ អាណត្តិទី១ កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០០៩ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល ក្នុងពិធីនោះដែរក៏មានការ អញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត ជាច្រើន រូបទៀត ។
        លោក
គាវ សុវណ្ណធី អនុប្រធាននាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យ លេខ នស/រកត/០៥០៩/៦០៣ ស្តីពីការចូលកាន់តំណែងក្រុមប្រឹក្សាខេត្ត ឧត្តរមានជ័យ ត្រាសបង្គាប់ត្រូវបានតែងតាំងសមាសភាព ឯកឧត្តម លោកជំទាវចំនួន ១៣រូប ជាក្រុមប្រឹក្សាខេត្ត ឧត្តរមានជ័យ ដែលមាន ៖ ១. ឯកឧត្តម យឹម ធិន ជាប្រធានក្រុមប្រឹក្សាខេត្ត    ២. ឯកឧត្តម ជុំ ជាតិ ជាសមាជិក ក្រុមប្រឹក្សា    ៣.ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមប្រឹក្សា  ៤.ឯកឧត្តម ស្លោម ឡែ ជាសមាជិកក្រុមប្រឹក្សា​  ៥. លោកជំទាវ សួង សាវុន ជាសមាជិកក្រុមប្រឹក្សា   ៦.ឯកឧត្តម ព្រឿង ប្រណិត ជាសមាជិកក្រុមប្រឹក្សា    ៧.លោកជំទាវ រាជ សាខន  ជាសមាជិក ក្រុមប្រឹក្សា ៨.ឯកឧត្តម ជុំ ស៊ីម ជាសមាជិកក្រុមប្រឹក្សា ៩.ឯកឧត្តម រតន៍ សុផល ជាសមាជិកក្រុមប្រឹក្សា ១០.ឯកឧត្តម និត ស៊ត់ ជាសមាជិកក្រុមប្រឹក្សា   ១១.ឯកឧត្តម ឡុង វណ្ណនី ជាសមាជិកក្រុមប្រឹក្សា   ១២.ឯកឧត្តម ប៊ុន ចាន់ថន ជាសមាជិកក្រុមប្រឹក្សា ១៣. ឯកឧត្តម នុត ស៊ីផុន ជាសមាជិកក្រុមប្រឹក្សា    និងព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៥២ ត្រាសបង្គាប់ត្រូវបានតែងតាំង ឯកឧត្តម ប៉ិច សុខិន   ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ បួន ជាអភិបាល   នៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ   និងអនុក្រឹត្យលេខ ៩០៥អនក្រតត ស្តីពីការតែងតាំងមុខតំណែងមន្ត្រីរាជការ ត្រូវបានតែងតាំងមុខតំណែងមន្ត្រីរាជការ ចំនួន៤រូបជាអភិបាលរង នៃគណៈ អភិបាលខេត្ត ឧត្តរមានជ័យ មាន ៖   ១.លោក អ៊ីង វ៉ន ជាអភិបាលរងខេត្ត   ២.លោកស្រី ឯក សុវណ្ណភារៈ ជាអភិបាលរងខេត្ត ៣.លោក លួន អាន ជាអភិបាលរងខេត្ត ៤.លោក សាន វណ្ណា ជាអភិបាលរងខេត្ត​​  ។

                       
        ឯកឧត្តម
យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត ឧត្តរមានជ័យ    បានមានចំណាប់អារម្មណ៍ថា៖ ការបោះឆ្នោត អសកលកាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០០៩ កន្លងមកដោយការបោះឆ្នោតនៃក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងប្រជាពលរដ្ឋក្នុង ខេត្តឧត្តរមានជ័យ បានបញ្ជាក់ឲ្យឃើញនូវ ព្រឹត្តិការណ៍ ដ៏សំខាន់ចារទុកជាប្រវត្តិសាស្ត្រ    ព្រោះបានឆ្លុះបញ្ចាំងពីភាពរីកចំរើន នៃដំណើរការអនុវត្តគោល នយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល រួមមានកំណែ   ទម្រង់រដ្ឋបាលសាធារណៈកម្មវិធី អនុវត្តគោលនយោបាយ វិម ជ្ឈការ និងវិសហមជ្ឈការ ធានាបានការគ្រប់គ្រងមួយប្រកបដោយតម្លាភាព   មានប្រសិទ្ធិភាព អភិបាលកិច្ចល្អព្រមទាំងមានការ ចូលរួម ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន  ។

                                                       
        ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ៖     ការលើកកម្ពស់តាមការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលរបស់យើង   បានប្រកាន់យកគោលការណ៍នៃការគ្រប់គ្រងរដ្ឋបាលដ៏មានប្រសិទ្ធិភាពសម្រាប់ប្រើប្រាស ជាគោលដៅយូរ អង្វែង ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធរដ្ឋបាល    សាធារណៈនៅប្រទេសយើង ។ ឯកឧត្តម  ក៏បានមានប្រសាសបន្តទៀតថា ៖ការចូលកាន់មុខ ដំណែង ថ្មីនៅពេលនេះ គឺធ្វើឡើស្រប    ទៅតាម ឆន្ទៈ របស់ប្រជាពលរដ្ឋ   និង ការប្តេជ្ញាចិត្តចំពោះការអនុវត្តន៍ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ សំដៅគ្រប់ គ្រងថែរក្សានូវស្ថេរភាពនយោបាយសណ្តាប់ធ្នាប់   សង្គមលើក    ស្ទួយលទ្ធិប្រជាធិបតេយ្យ   ការគោរពសិទ្ធិ មនុស្ស   និងការអភិវឌ្ឍន៍ ប្រកបដោយចិរភាព   ។