ឯឧត្តម
ស ខេង
អញ្ជើញចុះសាកសួរទុក្ខដល់កងកំលាំង
នគរបាលការពារព្រំដែន ខេត្ត ឧត្តរមានជ័យ
ដោយការយកចិត្ត ពីថ្នាក់ដឹកនាំ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០០៩ នៅទីបញ្ជាការ
នគរបាលការពារព្រំដែន វរៈលេខ ៩០៥ ស្ថិតនៅភូមិ ទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង
ខេត្ត ឧត្តរមានជ័យ បានរៀបចំពិធីស្វាគមន៍ ឯកឧត្តម
ស ខេង
ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ
ដល់កងកំលាំងនគរបាលការពារព្រំដែនលេខ ៧០២ និង ៩០៥ ក្នុងខេត្ត ឧត្តរមានជ័យ ។
ក្នុងពិធីស្វាគមន៍ ថ្នាក់ដឹកនាំ និងប្រតិភូអមដំណើនេះ
ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម
ប៉ិច សុខិន
អភិបាលខេត្ត ឧត្តរ
មានជ័យ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ
ហ៊ុន សែន
នាយករដ្ឋ មន្ត្រី និងឯកឧត្តម នាយ នាយរង និងពលនគរបាល ជាច្រើនរូបទៀត ។
តាមរបាយការណ៍របស់ឯកឧត្តម
ប៉ិច សុខិន
បានបញ្ជាក់ថា ៖ ខេត្ត ឧត្តរមានជ័យ ស្រុក ចំនួន០៤ និងក្រុងមួយ ដែលមានព្រំ
ប្រទល់ជាប់នឹង ប្រទេសថៃ ប្រវែង ២២៤គីឡូម៉ែត្រ
ក្នុងប្រវែងនេះមានវរៈសេនាតូចនគរបាលការពារព្រំដែនចំនួន ពីរ វរៈឈរជើង គឺ
វរៈសេនាតូចលេខ៧០២ និងវរៈសេនាតូចលេខ ៩០៥ ។ក្នុងកំឡុង០៦ខែនាដើមឆ្នាំ ២០០៩ នេះ
វរៈសេនាតូចទាំងពីរបានចាត់កំលាំង ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនចំនួន ១៥៧លើក
និងបានការពារប្រតិភូ ដែលអញ្ជើញចុះសាកសួរសុខទុក្ខដល់កងកំលាំងឈរជើង ជួរមុខបានចំនួន
១៦លើក ។ ជាមួយគ្នានេះដែរ ក្នុងពេលបំពេញបេសកម្មយាមល្បាត តាមព្រំដែន
កងកំលាំងនគរបាលយើងបានធ្វើ ការទប់ស្កាត់ចាប់ឃាត់ខ្លួនជនជាតិថៃ ដែលលួចឆ្លងដែនចំនួន
មានមនុស្សចំនួន ១៣ និងបានដោះស្រាយតាមនិតិវិធីរួចរាល់ផងដែរ ។
![]() |
ឯកឧត្តម
ស ខេង
បានមានប្រសាសន៍ថា ៖ ថ្ងៃនេះក្នុងនាមសម្តេច អគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
និង
លោកជំទាវ
ដែល ជានិច្ចជាកាល សម្តេច និងលោកជំទាវតែងតែ
យកចិត្តទុកដាក់គ្រប់ ពេលវេលាចំពោះសុខទុក្ខ
របស់ប្រជាពលរដ្ឋជាពិសេស គឺកងកំលាំង ប្រដាប់អាវុធគ្រប់កងឯកភាព
ដែលឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុ កសាងនិងការពារមាតុប្រទេស ។ ឯកឧត្តមបានផ្តាំផ្ញើរ ដល់កងកំលាំង ដែលឈរជើងនៅតាមខ្សែ បន្ទាត់ព្រំដែន ជាពិសេស គឺកំលាំងនគរបាលជាតិ ត្រូវយកចិត្ត ទុកដាក់ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា ក្នុងការការពារ បូរណភាពទឹកដីបន្ថែម ទៀត មិនត្រូវទុក ឲ្យមានការឈ្លានពានមកលើ ប្រទេសយើងបាន ឡើយ ។ |
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានពាំងនាំនូវអំណោយមួយចំនួន
មកចែកជូនដល់កងកំលាំងឈរជើងនៅតាមព្រដែន ចំនួន៥អង្គភាពរួមមាន ៖
១.សឹករងខេត្តឧត្តរមានជ័យ ថវិកាចំនួន ១០លានរៀល និងមី១០កេសធំ
២.កងពលធំអន្តរាគមន៍លេខ២ ថិវការចំនួន ១០លានរៀល និងមី១០កេសធំ ៣.ភូមិភាគ៤ ថវិកា
១០លានរៀល និងមី១០ កេសធំ ៤.នគរបាលវរៈការពារព្រំដែន លេខ ៩០៥ ថវិកា
៥លានរៀល រថយន្តមួយគ្រឿង គោយន្តមួយគ្រឿងត្រីខ ៥០កេស មី៥០កេស បន្លែ១តោន
កងកំលាំង១២៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាបន្ថែមចំនួន១៥ម៉ឺនរៀល និងក្រមា១
និងនគរបាលវរៈការពារព្រំដែន លេខ ៧០២ ថវិកា ៥លានរៀល រថយន្តមួយគ្រឿង
គោយន្តមួយគ្រឿងត្រីខ ៥០កេស មី៥០កេស បន្លែ១តោន កងកំលាំង១១២នាក់ ក្នុងម្នាក់ៗ
ទទួលបានថវិកាបន្ថែម ចំនួន១៥ម៉ឺនរៀល និងក្រមា១ ។
អំណោយជាការចូលរួមចំណែករបស់សាលាខេត្តឧត្តរមានជ័យមាន៖គោយន្តស្យាម NC131ម៉ាស៊ីនគូបូតា
RTP 12សេះចំនួន ២គ្រឿង,ត្រីខកំប៉ុងចំនួន ២៧កេស ,មីចំនួន
៤០កេស ,សារ៉ូមចំនួន ៦កេះ ,គ្រាប់ត្រកួនចំនូន ៥១គីឡូក្រាម
,គ្រាប់ត្រឡាចចំនួន ១០កំប៉ុង ,គ្រាប់ននោងចំនួន ១០កំប៉ុង
និងគ្រាប់ត្រប់ចំនួន ១០កំប៉ុង ។ មន្ទីរ អង្គភាព និងសប្បុរសជន នានាក្នុងខេត្ត
ក៏បានចូលរួម ដែរមាន ៖ មន្ទីរអភិវឌ្ឍន៍ជនបទ ថវិកា ៤០ម៉ឺនរៀល ទឹកស៊ីអ៊ីវ ៥ដប
និងទឹកត្រី ៥ដប ,លោក ទុំ សុខុម មីចំនួន ១០កេស
,លោក នេត្រ ដារ៉ា ប្រហុកសាច់ ៥០គីឡូក្រាម ,មន្ទីរអប់រំ មី ២០កេស
,រតនាគា ថវិការ ២០ម៉ឺនរៀល ,មន្ទីរការងារ មី៥កេស
,មន្ទីរកិច្ច ការនារី មី ៥កេស ,មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
មី១០កេស ,មន្ទីរសុខាភិបាល មី១០កេស ត្រីខ១០កេស ,សាខាពន្ធដា
ខេត្ត មី ១០កេស ,មន្ទីរផែនការ មី៥កេស ,មន្ទីរព័ត៌មាន
មី៥កេស ,មន្ទីរធនធានទឹក មី១០កេស ,មន្ទីរប្រៃសណីយ៍ ថវិការ ១០
ម៉ឺនរៀល ,មន្ទីរបរិស្ថាន មី១០កេស ,មន្ទីរពានិជ្ជកម្ម
មី៥កេស ,មន្ទីរឧស្សាហកម្មរ៉ែ មី ៥កេស , មន្ទីរសេដ្ឋកិច្ច
មី១០កេស ,មន្ទីរ កសិកម្ម គ្រាប់ត្រកួន ២០គីឡួក្រាម
,គយស្រុកអន្លង់វែង ថវិកា ៥០ម៉ឺនរៀល ,ស្រុក អន្លង់វែង ថវិកា ៥០ម៉ឺនរៀល
និងមន្ទីរធម្មការ មី ៥កេស ៕