ពិធីផ្សព្វផ្សាយជម្ងឺផ្តាសាយបក្សី

       នាថ្ងៃទី ១៨​ ខែ កុម្ភះ ឆ្នាំ ២០០៩ នៅស្រុក ចុងកាល់ មានរៀបចំពិធីផ្សព្វផ្សាយជម្ងឺផ្តាសាយបក្សី ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតី ភាព ឯកឧត្តម ជុំ ជាតិ អភិបាលរងខេត្ត ឧត្តរមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្ត  លោក ប៉ែន ម៉រ៉ាន់ឌី ប្រធានមន្ទីរកសិកម្មខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក​ លោកស្រី ជាវិជ្ជបណ្ឌិត ក្រុមអ្នកស្រាវជ្រាវ និងប្រជាពល រដ្ឋជាច្រើនរូបទៀត ។

                                       
                                            ប្រជាជនចូលរួមក្នុងពីផ្សព្វផ្សាយជម្ងឺផ្តាសាយបក្សី នៅស្រុកចុងកាល
        តាមរបាយការណ៍របស់លោក ប៉ែន ម៉ារ៉ាន់ឌី បានបញ្ជាក់ថា ៖ ចាប់ពីឆ្នាំ២០០៤ រហូតដល់ ឆ្នាំ ២០០៨​ នេះសកម្មភាពចុះបង្ក្រាប ទប់ស្កាត់ ហាមឃាត់ ដុតបំផ្លាញ សត្វមាន់ ទា រស់ និងសាច់មាន់ ទា  នាំចូលពីប្រទេស វៀតណាមដោយខុសច្បាប់នោះ បានច្រើនករ
- ណី ជាបន្តបន្ទាប់ ។   លោកប្រធានមន្ទីរបានបន្តទៀតថា ៖  នាពេលបច្ចុប្បន្នមន្ទីរកសិកម្ម ខេត្តបានផ្សព្វផ្សាយ និងជូនដំណឹងជាប្រចាំ​ ដល់ប្រជាពលរដ្ឋ  បើឃើញសត្វឈឺ ឬងាប់ ត្រូវចេះរាយការណ៍ជាបន្ទាន់ដល់មេភូមិ ឬ ភ្នាក់ងារសុខភាពសត្វ ភូមិដែលនៅជិតបំផុតឲ្យ ទៅពិនិត្យដើម្បីមានវិធានការទប់ស្កាត់ ឲ្យទាន់ពេលវេលា ។
        ឯកឧត្តម ជុំ ជាតិ បានមានប្រសាសន៍ថា៖  ទោះបីជាខេត្ត ឧត្តរមានជ័យ  មិនទាន់មានលេចចេញនូវរោគសញ្ញា ឬមានគ្រោះថ្នាក់ ដល់បាត់បង់ជីវិត  មនុស្ស  សត្វ  យ៉ាងណាក្តីក៍  ជម្ងឺនេះបានផ្ទុះឡើងនៅតាមបណ្តោយខេត្ត  មួយចំនួន នៅភាគខាងកើតនៃ ប្រទេស កម្ពុជា​ បណ្តាលឲ្យ  ស្លាប់បាត់បង់ជីវិតមនុស្ស ០៧នាក់  ហើយនៅចុងឆ្នាំ ២០០៨​ នេះ មានយុវជនមួយរូបនៅខេត្ត កណ្តាលបានផ្ទុក វីរុសប្រភេទ
H5N1 តាមរយៈការបរិភោគសាច់សត្វមាន់ឈឺ  តែត្រូវបានសង្គ្រោះទាន់ពេលវេលា ពីមន្ត្រីសុខាភិបាលដោយយកចិត្តទុក ដាក់ជាទីបំផុត ។ ឯកឧត្តមបានបន្តទៀតថា៖  កន្លងមកនេះអាជ្ញាធរដែនដីនិងភ្នាក់ងារសុខភាពសត្វភូមិរួមកំលាំងគ្នា លើកវិធានការណ៍ ដើម្បីបង្កាគ្រោះថ្នាក់  និងអាចបណ្តាលឲ្យឆ្លងរាលដាលដល់  មនុស្ស រឺសត្វ  នេះជាការចំាបាច់ត្រូវមានការចូលរួម   សហការគាំទ្រពីសំ ណាក់សាធារណជនគ្រប់មជ្ឈដ្ឋាន ដើម្បីការពារ និងថែរក្សាសុខភាពឲ្យបានល្អ ។