
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន អញ្ជើញចុះសួរសុខទុក្ខកងកំលាំងប្រដាប់អាវុធ
ឈរជើងនៅតំបន់ប្រាសាទតាមន្ត
កាលពីថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ ២០០៩ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ បានដឹក
នាំគណប្រតិភូក្នុងក្រសួង អញ្ជើញចុះសាកសួរសុខទុក្ខកងទ័ពក្នុង
កងពលតូចលេខ៤២ ដែលឈរជើងនៅតំបន់ប្រាសាទតាមាន់ ។ អញ្ជើញស្វាគមន៍ប្រតិភូនេះដែរ
មានវត្តមាន ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្ត ឧត្តមានជ័យ
និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សេន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអភិបាលរងខេត្ត
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តនិងមន្ទីរនានា មេបញ្ជាការ នាយ
និងពល ទាហានជា ច្រើនរូបទៀត ។
លោក
វរៈសេនីយ៍ឯក នាក់ វង្ស មេបញ្ជាការរងកងពល៤២ ឈរជើងប្រចាំនៅតំបន់ប្រសាទតាមន្ត
អានរបាយការណ៍ ស្វាគម ន៍ ចំពោះប្រតិភូ ហើយបានថ្លែងអំណរគុណដល់
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន និងប្រតិភូទាំងអស់ដែលអញ្ជើញមកសួរសុខទុក្ខ
ដល់ កន្លែងឈរជើង ហើយលោកសន្យានិងតស៊ូដើម្បីការពារជាតិទោះ
បីជាក្នុងស្ថានភាពលំបាក រី ស្រួលយ៉ាងណាក៍ដោយ ។
ឯកឧត្តម ប៉ិច
សុខិន បានមានប្រសាសន៍ថ្លែងនូវអំណគុណចំពោះ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន
និងប្រតិភូក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទទាំងអស់ ដែលយកចិត្តទុកដាក់ដល់
កងកំលាំងនៅតាមព្រំដែន ទោះបីជាធ្វើដំណើរយ៉ាងឆ្ងាយក៍ដោយ ។
ក្នុងពីធីនោះដែរ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន
បានមានមតិកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកំលាំងយើង
ដែលតស៊ូយ៉ាងស្វិតស្វាញ ប្រឆាំងយ៉ាងដាច់ខាត តទល់នឹងការឈ្លានពានរបស់សៀម
តាមគ្រប់រូបភាព និងគោរពបានយ៉ាងខ្ជាប់ខ្ជួន នូវរាល់បទបញ្ជាថ្នាក់លើ ។
ឯកឧត្តមបន្តទៀតថា សមរភូមិក្រោយ និងសមរភូមិមុខ មិន អាចកាត់ផ្តាច់ពីគ្នាបានទេ គឺ
សមរភូមិក្រោយ ជួយផ្គត់ផ្គង់ សមរភូមិមុខ រីឯសមរភូមិមុខជួយការពារជាតិ
ក៏ដូចជាជួយការពារសមរភូមិ ក្រោយដែរ ។

នាឳកាសនោះដែរឯកឧត្តម បណ្ឌិត ច័ន្ទ សារុន
បាននាំយកអំណោយមួយចំនួនជូនដល់កងទ័ពមានដូចជា អង្ករ ៥០០គ.ក ត្រីងៀត ១០០គ.ក ប្រហុក
១០០គ.ក ផ្អក ១៦០គ.ក សៀង ១០០គ.ក ឆៃពៅ ១០០គ.ក ត្រីខកំប៉ុង ១០កេស សាច់ក្រក ១៥០គ.ក
ទឹកត្រី ៥០ឡូតិ៍ ទឹកស៊ីអ៊ីវ ៥០ឡូតិ៍ អំបិល ២០០គ.ក ស្កស ៣០០គ.ក មីយើង ១២០កេស
មីតុក្តា ៥០កេស ថ្នាំពេទ្យចំរុះ ៣៥០បន្ទះ កន្ទេលនីឡុង ៥០ សាប៊ូដុសខ្លួន ១០០ដុំ
ម្សៅសាប៊ូ ២០០កញ្ចប់ បន្លែគ្រប់មុខ ៦២០ គ.ក ប៊ីចេងម្សៅស៊ុប ១០០កញ្ចប់ និងថវិកា
ចំនួន២០លានរៀល ។