ពិ​​ធីប្រកាសប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត ឧត្តរមានជ័យ

        នៅសាលាខេត្ត ឧត្តរមានជ័យ ព្រឹក ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០០៩ នេះមានរៀបចំពិធី ប្រកាសផ្ទេរនិងប្រគល់ភារៈកិច្ច ដល់ប្រ ធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សារិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ពិធីនេះដែរក៍ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ប៉ិច សុខិន​ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ជាអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោក លោស្រី ប្រធានអង្គភាពនានាជុំវិញ ខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត ។
        បន្ទាប់ពីលោក គង់ សុផាន់ណា អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត ឧត្តរមានជ័យ បានអាននូវរបាយការណ៍អំពីដំ ណើរការ សមិទ្ធិផល និងស្នាដៃ ទាំងឡាយដែលមន្ទីរសម្រេចបានកន្លងមក លោក អិន ស៊ីវត្ថា ប្រធាននាយកដ្ឋានបុគ្គលិកស្តីទី នៃក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏អាននូវប្រកាសលេខ ១២២ប្រ.ក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីការប្រគល់ភារកិច្ចមន្ត្រីរាជ ការ ត្រូវបានប្រគល់ភារកិច្ចជូនលោក ហុង យឿន ឲ្យបំពេញការងារជាប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ ជំនួស លោក ចាន់ បច្ឆិរ៉ា ដែលត្រូវផ្ទេរភារកិច្ចមកជាអនុប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៅឯក្រសួងវប្បធម៌និងវិចិត្រ សិល្បៈវិញ តាមប្រកាសលេខ ១២១ ប្រ.ក ។

         
                       ឯកឧត្តម ឃឹម សារិទ្ធ ប្រគល់ប្រកាស និងត្រា មន្ទីរ ជូនលោក ហុង យឿន ប្រធានមន្ទីរថ្មី
        លោក ហុង យឿន បានធ្វើការប្តេជ្ញា​ចិត្តក្នុងការបំពេញភារៈកិច្ចជាប្រធានមន្ទីរនៅខេត្ត ឧត្តរមានជ័យ នេះឲ្យបានជោគជ័យ ហើយក៏បានទទួលប្រកាសនិងត្រាមន្ទីរពីឯកឧត្តម
ឃឹម​ សារិទ្ធ​​   ជាការតំណាងនូវប្រគល់នូវភារកិច្ច​ជាប្រធានមន្ទីរចាប់ពីពេលនេះ តទៅដែរ។
        ឯកឧត្តម
ប៉ិច សុខិន​ មានប្រសាសន៍សរសើរពីការ ខិតខំរបស់មន្ទីរវប្បធម៌ លើការចូលរួមចំណែកក្នុងការកសាង ខេត្ត​ ក៏ដូចជា មន្ទីរផ្សេងៗដែរ ឯកឧត្តមសង្ឃឹមថាលោកប្រធានមន្ទីរថ្មី​ នឹងបន្តចូលរួមចំណែកក្នុង អភិវឌ្ឍ អភិរក្ស​ និងផ្សព្វផ្សាយ​នូវសម្បត្តិវប្បធម៌ ទាំងឡាយក្នុងខេត្ត​​ ថែមទៀត ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់គ្រប់មន្ទីរ អង្គភាព ក្នុងខេត្ត​ ឲ្យយកចិត្តទុកដាក់ផ្តល់នូវរបាយការណ៍ ដល់ថ្នាក់ ខេត្ត​ ក៏ដូចជាថ្នាក់លើរបស់ខ្លួនឲ្យបានទៀងទាត់ផងដែរ  ។
        ជាចុងក្រោយ ឯកឧត្តម
ឃឹម សារិទ្ធ អញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធី និងផ្តល់នូវបទពិសោធន៍ល្អៗជា ច្រើន​ លើការងារដែលឯកឧត្តមបានជួប ឆ្លងកាត់កន្លងមក ដើម្បីជាទុនដល់លោកប្រធានមន្ទីរថ្មី​ ក៏ដូចជាមន្ត្រីការជំនាន់ក្រោយពិចារ ណាក្នុងការបំពេញការងារ នាពេលខាងមុខ ។