ពិធីប្រកាស
និងបង្កើតគណៈបញ្ជាការស្រាលនគរបាលជាតិ
ប្រចាំភូមិភាគ ៤
កាលពី ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០០៩
នៅទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៧៩៥ ស្ថិតនៅស្រុក ជាំក្សាន្ត ខេត្ត
ព្រះវិហារ មានរៀបចំពិធីប្រកាស និងបង្កើតគណៈបញ្ជាការស្រាលនគរបាលជាតិប្រចាំភូមិភាគ៤
ពិធីនេះប្រព្រឹត្តិទៅក្រោម អធិ បតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក
ស៊ឹម សុផល
អគ្គស្នងការរងនគរបាលជាតិ និង
ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ
ហ៊ុន សែន
ឯកឧត្តម ឧត្តមសេនីយ៍ឯក
ហ៊ីង ប៊ុនហាង
អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទប្រចាំទិសព្រះវិហារ
និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ
ហ៊ុន សែន
ឯឧត្តម
ប៉ិច សុខិន
អភិបាលខេត្ត ឧត្តរមានជ័យ
និងជាទីប្រឹក្សា ផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ
ហ៊ុន សែន
ឯកឧត្តម
ព្រាប តាន់
អភិបាលខេត្តព្រះវិហារ
និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គ មហាសេនាបតី តេជោ
ហ៊ុន សែន
ក្នុងពិធីនោះក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយ នាយរង និងពល នគរបាល
ដែលមកពីខេត្ត ព្រះវិហារ និងខេត្ត ឧត្តរមានជ័យ ។
លោក ឧត្តមសេនីយ៍ត្រី
ឡាច យឺន
ប្រធានលេខាធិការរដ្ឋាន នាយកដ្ឋានកណ្តាលព្រំដែន បានអានសេចក្តីសំរេចរបស់ក្រសួង
មហាផ្ទៃលេខ ៣៤០ស.ស រ ចុះថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០០៩ ស្តីពីការបង្កើតគណៈបញ្ជាការ
ស្រាលនគរបាលជាតិប្រចាំភូមិភាគ ៤ សំរេចប្រគលភារកិច្ចជូន លោកឧត្តមសេនីយ៍ត្រី
ខេង សាម៉េត
អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជា ប្រធាន , លោកឧត្តមសេនីយ៍ត្រី
នង នីនាន
អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក ជាអនុប្រធាន , លោកវរៈសេនីយ៍ឯក
សុខ ធឿន
អនុប្រធាននាយកដ្ឋានការពារបេតិកភ័ណ្ឌ ជាអនុប្រធាន ,លោកវរៈសេនីយ៍ឯក
ភាជ ធា
ស្នងការរងខេត្ត
ឧត្តរមានជ័យ ជាសមាជិក លោកវរៈសេនីយ៍ឯក
លន់ វណ្ណា
ស្នងការរងនគរបាលខេត្ត ព្រះវិហារ ជាសមាជិក ។

ឯកឧត្តម
ហ៊ីង ប៊ុនហៀង
និងឯកឧត្តម ស៊ឹម
សុផល
ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់មេបញ្ជាការ មេបញ្ជាការរង និងពល
នគរបាលទាំងអស់ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការបំពេញភារកិច្ចកសាង
និងការពារប្រទេសជាតិ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃ ក្នុងអោយបានល្អផងដែរ ។
បន្ទាប់មកគណៈអធិបតីបានអញ្ជើញបំពាក់អាវុធថ្មី ជាច្រើន ដល់កងកំលាំងការពារព្រំដែន ។
ក្នុងឱកាស នោះ ដែរ ឯកឧត្តម ប៉ិច សុខិន
ក៍បាននាំនូវអំណោយមួយចំនួនទៅចែកជូនដល់ទីបញ្ជាការស្រាល និង កងកំលាំងឈរជើងនៅចំនុច
ប្រាសាទព្រះវិហាររួមមាន ៖ មីចំនួន ៩០កេស , ត្រីខចំនួន ០៦កេស និង ថវិកាចំនួន៤ ០០០
០០០រៀល (បួនលានរៀល) ផងដែរ ។