កាកបាទក្រហមខេត្តឧត្តរមានជ័យចែកអំណោយជូនដល់ទុរគ
ជូនចាស់ជរាបីនាក់

  ​     កាលពីពេលថ្មីៗកន្លងទៅនេះលោកស្រី សួង សាវុន នាយិកាសាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ លោក ឈឹម ស៊ីវុធ
ខាធិ​ការគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧត្តរមានជ័យអមដំណើរដោយមន្រ្តីកាកបាទក្រហមស្មគ្រ័ភូមិបាន អញ្ជើញចុះសាកសួរសុកទុក្ខ
និងនាំអំណោយមួយចំនួនយកទៅចែកជូនដល់ជន ចាស់ជរាគ្មានទីពឹងចំនួនបីនាក់ដែលរស់នៅ ក្នុងភូមិ ​​​​ឈូកនិងភូមិក្បូស្ថិតនៅក្នុឃុំ
​​​​​​​ក្រសាំង ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។
            តាមរបាយការណ៍របស់លោក ធួក សេក អនុប្រធានភូមិឈូកបានបញ្ឋាក់ថា៖ លោកយាយទាំងបីនាក់១ លោកយាយឈ្មោះ
 លឿន ឡា ដែលមានអាយុចាស់ជាងគេ គឺអាយុគាត់មានចំនួនរហូតដល់ទៅ១១៥ឆ្នាំ ហើយគាត់រស់នៅភូមិឈូក ឃុំក្រសាំងនាពេល
បច្នុប្បន្នជីវភាពគ្រួសាររបស់លោកយាយជួបការលំបាកជាខ្លាំងដោយមានកូនស្រីតែម្នាក់គត់ហើយកូនប្រសារបស់គាត់បានស្លាប់យូមក
ហើយ ដោយបានចៅចំនួនពីរនាក់តែម្នាក់មានជំងឺសរសៃប្រសាទពីកំណើតទៀតផង។២ លោកយាយឈ្មោះ លីវ ទេព មានអាយុ៨០
ឆ្នាំរស់នៅក្នុងភូមិឈូកដែរហើយជីវភាពក៍ជួបការលំបាកណាស់ដែរ ៣ លោក ឃុត ស៊ឹង មានអាយុ៨៥ឆ្នាំរស់នៅក្នុងភូមិក្បូឃុំក្រសាំង ស្រុក ចុងកាល់ដែរ។
         លោកស្រី សួង សាវុធ និងលោក ឈឹម ស៊ីវុធ បានមានប្រសាសន៍ នូវការផ្តាំសាកសួរសុខទុករបស់លោកជទាវ
ប៊ុន រ៉ានី ហ៊ុន សែននិងឯកឧត្តម ប៉ិច សុខិន អភិបាលខេត្តនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហម ខេត្តដែលជានិច្ចជាកាលលោក ជំទាវតែងតែយកចិត្តទុក្ខដាក់នូវរាល់ការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋជាពិសេសគឺចាស់ជរាគ្មានទីពឹងនិងជនពិកា។លោកស្រី សួង សាវុន និងលោកឈឹម ស៊ីវុធ ក៍បានពាំនាំនូវអំណោយរបស់សាខាកាកបាទក្រហមនិងអំណោយផ្ទាល់ខ្លួនមួយចំនួនក្នុងនោះលោក យាយម្នាក់ទទួលបានអង្គរ ២៥ គ ក, កន្ទេល១,ភួយមួយ,សារុង១,ក្រមា១,ទឹកត្រី១យួរ,អំបិល១គ ក,សាប៊ួម្សៅ ១គ.ក សាប៊ួ២ដុំ ,និងថវិកាចំនួន ៤ម៉ឺនរៀល សំរាប់ដោះស្រាយជីវភាពផងដែរ៕