
ពិធីបុណ្យវិសាខបូជានៅវត្តប្រាសាទរាជាសំរោង ខេត្ត ឧត្តរមានជ័យ
នៅ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០០៩នៅ
វត្តប្រាសាទរាជាសំរោងស្ថិតនៅទីរួមខេត្តត្តរមានជ័យមានរៀបចំប្រារព្ធពិធីបុណ្យវិសាខ
បូជា ពិធីនេះបានទទួលអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម
ប៉ិច សុខិន
អភិបាលខេត្តនិងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គ មហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីនោះផងដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក
លោកស្រី
មន្រ្តីរាជការដូនជី តាជី សិស្សានុសិស្ស និងពុទ្ធបរិស័ទជាច្រើនរូបទៀត។
ពិធីបុណ្យពិសាខបូជាប្រព្រឹត្តទៅក្នុងគោលបំណង៖
ដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានប្រសូត្រ ទ្រង់បានត្រាស់
ដឹងនិងទ្រង់ចូលបរិនិព្វាន។នៅក្នុងថ្ងៃដ៍អស្ចារ្យនោះមានមនុស្សសត្វនិងសហជាតិកទាំង៧បានកើតឡើងចំថ្ងៃតែមួយនិងពេលតៃមួយ។
ឯកឧត្តម ប៉ិច សុខិន
បានមានប្រសាសន៍ថា៖បុណ្យពិសាខបូជាគឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនារាប់ថាជាពុទ្ធានុស្សរ
ណកិច្ចដ៍សំខាន់សម្រាប់រំលឹកនឹកដល់ព្រះពុទ្ធសមណគោត្តបរមគ្រូនាថ្ងៃពេញបូរមីគឺថ្ងៃ១៥កើតខែពិសាខ
ដែលពុទ្ធសាសនានិកទាំង្
ព្រះសង្ឈ ទាំងគ្រហស្ថ
តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាទទួលបាននូវមហាកុសលដ៍ប្រសើរ ។ ឯកឧត្តមក៍បានមានប្រសាសន៍ បន្ត
ទៀតថា៖
ប្រទេសកម្ពុជាបានកំណត់ថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋសំរាប់ ពុទ្ធបរិស័ទគោរពបូជា ។ នៅក្នុងឳកាសនោះ ផងដែរឯកឧត្តម ក៍បានពាំនាំនូវបច្ច័យ ទេយ្យទានប្រគេនដល់ព្រះសង្ឈរួមមាន:បច្ច័យចំនួន១
០០០០០០រៀល(មួយលានរៀល),អង្ករ ១០០គ.ក,ទឹកបរិសុទ្ធចំនួន១០យួរនិងមីចំនួន៥កេះផងដែរ៕