គណៈប្រតិភូក្រសួងកិច្ចការនារីចុះ
សួងសុខទុក្ខ ដល់កងកំលាំង ប្រដាប់អាវុធឈរជើងនៅ
ប្រាសាទតាមន្ត ខេត្តឧត្តមានជ័យ​​​​​​​​​​​​​​​​​​​​

        នៅ ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០០៩ លោកជំទាវ អ៊ឹង គន្ថាផាវី រដ្ឋមន្រ្តីក្រស្ួងកិច្ចការនារី បានដឹកនាំ គណៈប្រតិភូមួយ ក្រុមរបស់ ក្រសួងបានអញ្ជើញចុះសាកសួរសុកទុកដល់ កងកំលាំង  គ្រប់កងឯកភាព ដែលឈរជើងនៅចំណុច  ប្រាសាទតាមន្ត ខេត្ត   ឧត្តមានជ័យ ក្នុងពិធីនោះផងដែរ  ក៍មានការអញ្ជើញរួមពីសំណាក់  ឯកឧត្តម លួន អាន អភិបាលរងខេត្ត    លោកជំទាវ    ឯក សុវណ្ណភារៈ អភិបាលរងខេត្ត លោក លោកស្រីជាមន្រ្តីរាជការនិងនាយ នាយរងនិងពលទាហានជាច្រើនរូបទៀត ។
        តាមរបាការណ៍របស់លោក វរសេនីយ៍ឯក នាក់ វង្ស មេបញ្ជាការរងនិងជា នាយសនាធិការកងពល តូចថ្មើរជើងលេខ៤២បាន
បញ្ជាក់ថា នាពេលបច្ចុប្បន្នកង ពលតូចលេខ៤២មានទីបញ្ជាការស្ថិតនៅភូមិអូ​រឫស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តមានជ័យ
ចំណែកឯទីតាំងវរសេនា តូចទាំង៤និងទីតាំង៧ក៍ត្រូវ បានផ្លាស់ប្តូរទីតាំងដែរ  ។  កងពលតូចថ្មើរជើងលេខ៤២ឈរជើងនៅតាមខ្សែ​ បនា្ទត់បន្ទាត់ព្រំដែន ដែលមានប្រវែង១២០គ ម ចាប់ពីចំណុចភូមិរំដួលស្រុកបន្ទាយអំពិលខេត្តឧត្តមានជ័យ រហួតដល់ភូមិតាទុំក្រុង
សំរោង ខេត្ត ឧត្តមានជ័យ  ក្នុងនោះមានចំណុចឈរជើងសំខាន់‌ៗ រួមមាន៖  ជប់គគីរ  ប្រាសាទតាមន្ត   ថ្មដូន​  ប្រាសាទតាក្របី​​ និង​ ច្រកអូរស្មាច់ ។
        លោកជំទាវ អ៊ឹង កន្ថាផាវី ក៍បានពាំនាំនូវផ្តាំផ្ញើរការសាកសួរសុខទុកពី សម្តេច អគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋ
មន្រ្តីនៃព្ររាជាណាចក្រកម្ពុជានិងលោកជំទាវ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុកនិង ការលំបាករបស់បង
ប្អូនជានិច្ច។ លោកជំទាវបានមានប្រសាសន៍ថា៖ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយជាខ្លាំងដែលបានមកជួបបង‌‌ៗកងកំលាំងរបស់យើងដែល កំពុងឈរជើងយ៉ាងរឹងមាំ ក្នុងការការពារបូរណភាពទឹកដី។នៅក្នុងឱកាសនោះលោកជំទាវក៍បានពាំនាំនូវអំណោយមួយ ចំនួនមាន៖
ក្រម៉ា១៥០,មី១០០កេស  ប៊ីចេង១០០កញ្ចប់ ,ត្រីងៀត១០០គ.ក, ទឹកសុទ្ធ១០០ យួរ, ម្ជូរអំពិល២៥គ.ក និងពូជដំណាំ១០ប្រភេទនិង
បន្ថែមថវិការមួយចំនួនលើសំភារៈជូន ដល់ ៥កងឯកភាពរួមមាន ភូមិភាគ៤ចំនួន៣លានរៀល,កងពល៤២ចំនួន៤លានរៀល,តំបន​
ប្រតិបត្តិការសឹករងឧត្តរមានជ័យ ២លានរៀល,នគរបាលការពារព្រំដែន ២លានរៀល និងវរការពារព្រំដែន៤០២ចំនួន ២លានរៀល ផងដែរ៕