ពិធីបិទវគ្គហ្វឹកហ្វើនពលទាហានជ្រើរើសថ្មីលើកទី២ បំពេញក្របខ័ណ្ឌ
ឲ្យបណ្តាកងឯកភាពរបស់តំបន់ប្រតិបត្តិការសឹករង ខេត្ត ឧត្តរមានជ័យ

        នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០០៩ ស្ថិតនៅទីបញ្ជាការវរសេនាតូចថ្មើជើងលេខ ២ មានរៀបចំពិធីបិទវគ្គ ហ្វឹកហ្វើនដល់ពលទា ហានជ្រើរើសថ្មីលើកទី ២ បំពេញក្របខ័ណ្ឌឲ្យបណ្តាកងឯកភាពតំបន់ប្រតិបត្តិការសឹករង ខេត្ត ឧត្តរមានជ័យ​  ពិធីនេះប្រព្រឹត្តិទៅក្រោ មអធិបតីភាព ឯកឧត្តម ឧត្តមសេនីត្រី ពៅ ហេង មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសឧត្តរមានជ័យ ឯកឧត្តម យឹម ធិន អភិបា លរងខេត្ត ឧត្តរមានជ័យ ព្រមទាំងមានការអញ្ជើចូលរួមពីសំណាក់ ឯកឧត្តម អស់លោក ជានាយ នាយរង យោធាចារ្យ និងពលទាហា នចំនួន ៤៤៤នាក់ផងដែរ ។
        តាមរបាយការណ៍របស់លោក ឡុង​ សុគុណ មេបញ្ជការរងតំបន់ប្រតិបត្តិការសឹករង ឧត្តរមានជ័យ និងជាប្រធានគណកម្មការ គ្រប់គ្រងវគ្គ បានបញ្ជាក់ថា ៖ វគ្គហ្វឹកហាត់លើកទីពីរមានរយៈពេល ៦០ថ្ងៃ យោធាចារ្យ និងកម្មសិក្សាសរុបចំនួន៤៤៤នាក់ រៀនលើ មុខវិជ្ជា ដូចជា យោធារួម បច្ចេកទេសអាវុធទ័ព ថ្មើជើង យុទ្ធវិធីថ្មើជើង និងចិត្តសាស្ត្រ ក្នុងនោះឆ្នងតាមការហ្វឹកហាត់ ក្នុងវគ្គកន្លងមក យើង អាចវាយតំលៃរក បុគ្គលដែលមានស្នាដៃ​ រួមមាននិទ្ទេសល្អ ចំនួន ៤៩នាក់ និទ្ទេសល្អបង្គួរ ចំនួន ២៨០នាក់ និទ្ទេសមធ្យម ចំនួន ៩៩នាក់ និងមិនជាប់និទ្ទេស ចំនួន ១៦នាក់ ។
        ឯកឧត្តម យឹម ធិន និង ឯកឧត្តម ឧត្តមសេនីត្រី ពៅ ហេង បានមានប្រសាសន៍ថា ៖ ដោយអនុវត្ត តាមគោលនយោបាយ របស់ រាជរដ្ឋភិបាលអាណត្តិទី៤ នៃព្រះរាជណាចក្រកម្ពុជា និងផែនការហ្វឹកហាត់របស់ក្រសួងការពារជាតិដើម្បីហ្វឹកហាត់សម្មភាព និងកំរិត យលដឹង ឲ្យកាន់តែខ្ពង់ខ្ពស់ ក្នុងការចូលរួមចំណែក ការអភិវឌ្ឍន៍ ធនធានមនុស្ស ក្នុងជួរកងយោពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នង ដ៏រឹង មាំ ក្នុងការបំរើ ក្នុងបុព្វហេតុកសាង និងការពារប្រទេស ព្រមទាំងចូលរួមក្នុងការគាំទ្រ អនុវត្ត កម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការបំពេញចំពោះមុខ និងទិសដៅយុទ្ធសាស្ត្រ ។
        ឯកឧត្តមក៏បានផ្តាំផ្ញើដល់ យោធាចារ្យ និងកម្មសិក្សាទាំងអស់ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងសាមគ្គីភាពឲ្យកាន់តែល្អ ប្រសើរ ឲ្យ សាកសម ជាកងខេមរភូមិន្ទ ដែលបំរើប្រជាជន និងការពារប្រទេស មិនត្រឹមតែ ប៉ុណ្ណោះ ក៏ខិតខំក៏សាងអង្គភាព ថែម និងត្រូវបន្ត ការ ហ្វឹកហាត់ បង្កើនសមត្ថភាព បន្ថែមទៀត សមស្របតាមពាក្យមួយឃ្លាពោលថា ៖ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ៕