ខួបលើកទី ៩៩ នៃទិវាអន្តរជាតិនារី ៨មិនា នៅខេត្ត ឧត្តរមានជ័យ

        នៅព្រឹកថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០០៩ ក្នុងសាលប្រជុំធំនៃសាលាខេត្ត ឧត្តរមានជ័យ មានប្រារព្ធទិវាអន្តរជាតិ ៨មិនា ខួបលើកទី ៩៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្ត ឧត្តរមានជ័យ និងជាទីប្រឹក្សាផ្ទាល់របស់សម្តេច អគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អភិបា លរងខេត្ត លោក លោកស្រី ,ប្រធាន អនុប្រធាន មន្ទីរ ស្ថាប័ននានាជុំវិញខេត្ត និងសមាជិកកាក្រុមប្រឹក្សាឃុំ នានាក្នុងខេត្ត សរុបចំនួន ១៣២នាក់ ។
        តាមបទបង្ហាញរបស់លោកស្រី ព្រំ សុង អំពីប្រវត្តិនៃសិទ្ធិនារី បានឲ្យដឹងថា៖ ដោយសាការលំបាកក្នុងការងារដែលបណ្តាលមក ពីការរើសអើងចំពោះ​ស្ត្រី ទើបនៅថ្ងៃទី០៨មិនា១៨៩៩ ស្ត្រីនៅស៊ីកាហ្គោ,ក្រុងញ៉ូយក បានធ្វើការទាមទារសិទ្ធិជាលើកដំបូងគេ​។ នៅឆ្នាំ ១៩១០ ក្នុងក្រុងកូបែនហាត ប្រទេសដាណឺម៉ាក់ មានប្រារព្ធសន្និសិទមួយ ដែលមាន១៧ប្រទេសចូលរួម ហើយបានសំរេចយកថ្ងៃ០៨ មិនា ជាថ្ងៃទិវាអន្តរជាតិសិទ្ធនារី ។


        ក្នុងពិធីនោះដែរឯកឧត្តម​ ប៉ិច សុខិន បានមានប្រសាសន៍ អបអរចំពោះទិវាសិទ្ធិនារីអន្តរជាតិ០៨មិនា ។ប្រទេសកម្ពុជាបច្ចុប្បន្នស្ត្រី មានសិ​ទ្ធិយ៉ាងពេញលេញដើម្បីចូលរួម ដឹកនាំ បញ្ចេញសមត្ថភាព កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិដូចបុរសដែរ ។   ឯកឧត្តម   ក៏បាន ប្រគល់ជូននូវ មេដាយដល់នារីឆ្នើមចំនួន ០៧រូប   ,ពិធីជូនផ្កាដល់លោកជំទាវ ជន សុខុម   ដែលជាឧត្តមភរិយាដើម្បីជាតំណាងនៃការ អបអរ  ក្នុងទិវាសិទ្ធិនារី  ០៨មិនា ហើយព្រមទាំងបានផ្តល់ជូនជារង្វាន់ជាការលើកទឹកចិត្ត  ដល់នារីៗ ក្នុងអង្គពិធីទាំងមូល ដោយឡែក សមាជិកា ក្រុមប្រឹក្សាឃុំ និងក្រុមនារីបង្គោលដែលមកពីភូមិ ឃុំឆ្ងាយៗ ចំនួន ៤០នាក់ ឯកឧត្តមបានផ្តល់បន្ថែមថវិការចំនួន បីម៉ឺនរៀល ក្នុង ម្នាក់ថែមទៀតផង ។